Skip to main content

សំណួរដែលគេសួរញឹកញាប់

Social share icons

សំណួរ៖ ខ្ញុំមានមោទនភាពដែលបានធ្វើការឱ្យ Boulder County ហើយខ្ញុំ​ស្រលាញ់​អ្នក​គ្រប់គ្រង​ផ្ទាល់របស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំត្រូវការសហជីព? 

ចម្លើយ៖ យើងទាំងឡាយដែលចូលរួមក្នុងការកសាងសហជីព BoCo របស់​យើង​មាន​អារម្មណ៍​ដូច​គ្នា​ចំពោះខោនធីរបស់យើង និងអ្នកគ្រប់គ្រងផ្ទា​ល់​​ជា​ច្រើន​នាក់របស់យើង។ សហជីព​របស់​យើងនឹងក្លាយ​ជាសំឡេងមតិរួមសម្រាប់​បុគ្គលិក​ជួរ​មុខ។ យើង​ត្រូវ​ការ​អង្គការរបស់យើង ដោយ​យើង និងដើម្បីយើង – ដើម្បីការ​ពា​រ​អ្វីដែលល្អ និងកែលម្អអ្វីដែលត្រូវផ្លាស់ប្តូរ។ មានបញ្ហាមួយ​ចំនួន​ដែលសូម្បីតែ​អ្នក​គ្រប់​គ្រងផ្ទាល់ដ៏ល្អបំផុតក៏មិនអាចដោះស្រាយដោយខ្លួនឯងបានដែរ។ ចំពោះ​​បញ្ហាទាំងនោះ យើងត្រូវការអង្គការផ្ទាល់របស់យើង។ 

សំណួរ៖ យើងមួយក្រុមបានព្យាយាមរៀបចំសហជីពនៅ BoCo កាលពី 20 ឆ្នាំ​មុន។ តើមាន​អ្វីប្លែកឥឡូវនេះ? 

ចម្លើយ៖ ឥឡូវនេះខុសគ្នាខ្លាំងណាស់! Boulder County Commissioners បានឆ្លងអនុម័ត BoCo Union Neutrality policy ក្នុងឆ្នាំ 2007 ដែល​ហាម​ឃាត់​អ្នក​គ្រប់​គ្រងផ្ទាល់ និងអ្នកគ្រប់គ្រង ខោនធី Boulder របស់យើង​មិន​ឲ្យ​​បំបាក់ទឹកចិត្តយើង​ក្នុង​ការ​បង្កើតសហជីព។ នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023 ច្បាប់​របស់​រដ្ឋ ចូលជាធរមាន ដែលអនុញ្ញាត​ឱ្យកម្មករ​តាម​​ខោនធីធ្វើ​ការ​ចរចា​ជាសមូហភាព។ ជាមួយគ្នានេះដែរ យើងមួយក្រុមបាន​និងកំពុងបង្កើតគណៈ​កម្មា​ធិការ​រៀ​បចំ និងជួបជា​មួយអ្នក​គ្រប់គ្រង​ខោនធី និងស្នងការ​របស់យើង​ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយចុងក្រោយ យើងស្ថិតនៅ​ក្នុងរយៈ​ពេល​ជាប្រវត្តិសាស្ត្រនៃការកើន​ឡើង​កម្លាំងពលកម្ម។ ជនជាតិអាមេរិក​កាន់តែ​ច្រើន​គាំទ្រ​ការបង្កើត​សហជីពច្រើនជាងពេលណា​មួយក្នុងរយៈពេល 50 ឆ្នាំចុង​ក្រោយនេះ។ ដល់ពេលហើយ! 

សំណួរ៖ ហេតុអ្វីបានជាយើងជ្រើសរើសរៀបចំជាមួយ CWA?

យើងមានមោទនភាពក្នុងការចូលជាសមាជិក Boulder County Employees Union ជា​មួយ Communications Workers of America (CWA) ដោយមានហេតុ​ផលជា​ច្រើន៖ 

  • ប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិដ៏រឹងមាំរបស់ CWA ជាសហជីពប្រជាធិប​តេយ្យ​ដែលដឹកនាំ​ដោយកម្មករ។
  • CWA មានកំណត់ត្រាបង្ហាញពីការគាំទ្រសម្រាប់កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហជីព BoCo ឯករាជ្យរបស់យើង។
  • CWA គឺជាសហជីពផ្នែកសាធារណៈដ៏ធំបំផុតមួយនៅក្នុងរដ្ឋ Colorado ហើយមានកំណត់​ត្រាដែលបង្ហាញឱ្យឃើញនៅក្នុងការប្រយុទ្ធដើម្បីសិទ្ធិកម្មករផ្នែក​សាធារណៈរដ្ឋ Colorado។

សំណួរ៖ តើយើងបានជ្រើសរើសទំនាក់ទំនងជាមួយ CWA យ៉ាងដូចម្តេច? 

  • គណៈកម្មាធិការរៀបចំនៃខោនធី Boulder របស់យើងបានជជែក​ដេ​ញដោ​ល និង​បាន​ពិភាក្សាអំពីលទ្ធភាពនៃការរៀបចំដោយឯករាជ្យ ឬទំនាក់​ទំនងជាមួយសហជីពជាតិ។
  • យើងបានជួប និងធ្វើទំនាក់ទំនងជាមួយ AFSCME និង CWA ហើយ​យើ​ង​បានថ្លឹង​ថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃអង្គការនីមួយៗ។
  • គណៈកម្មាធិការរៀបចំរបស់យើងបានបោះឆ្នោតជាឯកច្ឆ័ន្ទនៅខែមិថុនា ឆ្នាំ 2023។

សំណួរ៖ ខ្ញុំមិនអាចមានលទ្ធភាពទេ បើសិនបាត់បង់ការងារ ឬមានបញ្ហា​នៅ​កន្លែង​ធ្វើការ។ តើខ្ញុំនឹងត្រូវបានសងសឹកចំពោះការគាំទ្រសហជីពដែរឬទេ? 

ចម្លើយ៖ ប្រាកដជាអត់ទេ។ ទាំងគោលនយោបាយខោនធី Boulder និង​ច្បាប់​រដ្ឋ​ការពារ​សិទ្ធិ​របស់អ្នក​ក្នុងការគាំទ្រសហជីព និងសកម្មនៅក្នុងសហជីពនៅកន្លែង​ធ្វើការរ​បស់​អ្នក។ 

សំណួរ៖ ប្រសិនបើយើងបោះឆ្នោតបង្កើតសហជីពជាមួយសហជីព​និយោជិ​ត​ខោនធី Boulder /CWA តើយើងនឹងបង់ថ្លៃសមាជិកប៉ុន្មាន? 

ចម្លើយ៖ ថ្លៃសមាជិកភាពសហជីពនិយោជិតខោនធី Boulder នឹងបង់ 1.3% នៃ​ប្រាក់ឈ្នួល​គោល​របស់អ្នក។ សមាជិកសហជីពនឹងបង់ថ្លៃសមាជិកតែនៅ​ពេល​ដែល​យើងបោះឆ្នោត​ផ្តល់​សច្ចាប័ន (ឬអនុម័ត) កិច្ចសន្យាសហជីពដំបូងរបស់​យើង​ប៉ុណ្ណោះ។ ក្នុងវិស័យសាធារណៈ វាមិន​តម្រូវឱ្យធ្វើជាសមាជិកសហជីព ឬបង់ថ្លៃ​សមា​ជិ​កទេ ទោះបីជាយើងជំរុញ​ឱ្យគ្រប់គ្នាក្លាយ​ជាសមាជិក​ក៏ដោយ ដូច្នេះយើង​អាច​​មានសហជីពខ្លាំងបំផុត និងមានប្រសិទ្ធភាព​បំផុត​តាមដែល​អាច​ធ្វើទៅ​បាន។ ថ្លៃសមាជិករបស់សហជីពគឺជាប្រាក់សមូហភាពរបស់យើង ហើយយើង​សម្រេ​ចថាតើត្រូវចំណាយយ៉ាងដូចម្តេច។ 

សំណួរ៖ តើថ្លៃសមាជិករបស់យើងត្រូវចំណាយយ៉ាងដូចម្តេច?

ចម្លើយ៖ យើងសម្រេចចិត្ត! នៅក្នុងសហជីពរបស់យើង 60% នៃថ្លៃចូលជា​សមា​ជិក​​របស់យើង​នៅ​ជា​មួយសហជីពមូលដ្ឋានរបស់យើង ដែលជាកន្លែងដែល​យើង​គ្រប់គ្រង​ពីរ​បៀបដែលយើ​ង​ចំណាយប្រាក់សមូហភាពរបស់យើង។ សែសិប​ភាគរយ​បានទៅសហជីពជាតិរបស់យើង ដែល​ជាកន្លែង​ដែលយើង​ទទួលបានសំឡេង​មតិ​ក្នុងការសម្រេចចិត្តតាមរយៈ​គណៈកម្មការប្រតិបត្តិ​ជាតិរបស់យើង និងគណៈ​កម្មា​ធិការ​ត្រួតពិនិត្យមូលនិធិគាំពារដែល​ត្រូវ​បាន​ជ្រើសរើសតាមរយៈ​ការបោះឆ្នោត​របស់យើង។ 

សំណួរ៖ ខ្ញុំបានឮថាមានកិច្ចខិតខំប្រឹងប្រែងរបស់សហជីពពីរផ្សេងគ្នា។ តើអ្នក​អាច​ជួយខ្ញុំ​ឱ្យយល់​ពីអ្វីដែលកំពុងកើតឡើងបានទេ? 

ចម្លើយ៖ បាន! គណៈកម្មាធិការឯករាជ្យនៃកម្មករបានចាប់ផ្តើមសហជីពនៅឆ្នាំ 2020 ហើយ​យើងបានបោះឆ្នោតនាពេលថ្មីៗនេះ ដើម្បីភ្ជាប់​ទំនា​ក់​ទំនងជាមួយ CWA (ស្វែងយល់ពីមូល​ហេតុ នៅ​ទីនេះ)។ សហជីពជាតិមួយផ្សេងទៀត​ដែល​ឈ្មោះ​ថា AFSCME បានចាប់ផ្តើមកិច្ច​ខិតខំប្រឹងប្រែងរៀបចំនៅចុងឆ្នាំ 2022។ ប្រសិន​បើកិច្ចខិតខំប្រឹងប្រែងរបស់យើង និង/ឬ AFSCME ទទួលបាន 30% នៃកម្មករ​ដើម្បីចុះហត្ថលេខាលើប័ណ្ណ យើងនឹងមានការបោះ​ឆ្នោត​សហ​ជីព! អាស្រ័យ​លើអ្វី​ដែល​កើតឡើង យើងទំនងជាមានជម្រើសរវាងសហជីពមួយ ឬពីរ និង​គ្មាន​សហជីព។ យើងសូមលើកទឹកចិត្តអ្នកគ្រប់គ្នាដែលគាំទ្រសហជីពឱ្យធ្វើតាម ក្រម​ប្រតិបត្តិ​គាំទ្រសហជីពរបស់យើង ដូច្នេះយើងប្រកាន់ខ្ជាប់នូវការផ្ញើសារជាវិជ្ជមាន និងគាំទ្រសហជីព។ 

សំណួរ៖ ខ្ញុំគាំទ្រយើងឲ្យមានសហជីពនៅ BoCo។ តើខ្ញុំអាចជួយបាន​ដោយរបៀ​ប​ណា? 

ចម្លើយ៖ សូមចុះហត្ថលេខាលើ​ញត្តិការអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិក​របស់​សហជីព​និយោជិត​ខោនធី Boulder/CWA របស់យើង ហើយឱ្យសហ​ការីរបស់អ្នក​ធ្វើ​ដូចគ្នា។ ដើម្បី​កសាងសហជីពដ៏រឹងមាំ និងមានប្រសិទ្ធភាព យើងត្រូវការវត្ត​មាន​ស​ហជីពដ៏រឹងមាំនៅគ្រប់​ក្រសួង និងក្រុមការងារ– ហើយអ្នកអាចបង្កើត​វត្ត​មានសហជីពនៅក្នុងតំបន់របស់អ្នកបាន! យើងមានកិច្ចប្រជុំគណៈកម្មាធិការ​រៀប​ចំជាទៀងទាត់សម្រាប់អ្នកដែលចង់ជួយ​ដឹកនាំ​កិច្ច
ខិ​តខំប្រឹងប្រែងនេះ។ សូម​ទាក់ទងមកយើងខ្ញុំតាមរយៈ [email protected] ដើម្បីទទួល​
បា​នការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំតម្រែតម្រង់ទិសលើកក្រោយរបស់យើង។ 

សំណួរ៖ តើដំណើរការបង្កើតសហជីពដំណើរការយ៉ាងដូចម្តេច? 

ចម្លើយ៖ កម្មករចាប់ផ្តើមដោយការនិយាយក្នុងចំណោមខ្លួន​យើងអំពី​ប​ញ្ហា​ដែល​យើង​យក​ចិត្ត​ទុកដាក់ និងរបៀប តាមរយៈការបង្កើត​សំឡេង​ម​តិ​រួម យើង​អាច​តស៊ូមតិបានប្រសើរជាង​មុន​ដើម្បីខ្លួនយើង និងមនុស្ស​ដែ​ល​យើងបម្រើ។ យើង​ចុះ​ហត្ថលេខាលើប័ណ្ណសហជីព ហើយប្រគល់​ប័ណ្ណទាំងនេះវិញឲ្យ​ក្រ​សួ​ង​ការងារ និង​ការងាររដ្ឋ Colorado (CDLE) ដើម្បីអំពាវនាវឱ្យមានការ​បោះ​​ឆ្នោតសហជីព។ CDLE នឹងរៀបចំការបោះឆ្នោតសហជីពដោយសន្លឹកឆ្នោតសម្ងាត់ ហើយ
​ប្រ​សិនបើ​សំឡេង​ឆ្នោតភាគច្រើនគឺគាំទ្រសហជីព នោះសហជីពរបស់យើង​នឹង​ក្លាយជា​អ្នក​តំណាងដែលមានការបញ្ជាក់ទទួលស្គាល់​សម្រាប់ការចរចា​លើប្រាក់ឈ្នួល អត្ថ​ប្រយោជន៍ និ​ង​លក្ខខណ្ឌការងារជាមួយថ្នាក់ដឹក​នាំខោ​ន​ធី។ យើង​នឹងជ្រើស​រើស​គណៈកម្មាធិការ​ចរចា​មួយ​ពីក្នុងចំណោមសមាជិកភាពរបស់យើង ហើយឆ្ពោះ​ទៅ​តុចរចា។ ស្វែងយល់បន្ថែមអំពី ការចរចាជាសមូហភាពនៅទីនេះ